ដោយមានការខិតខំប្រឹងប្រែងពីសំណាក់ អ្នកកម្សាន្តជាច្រើន ក្នុងការដណ្ដើម យកចំណាត់ថ្នាក់កំរិត Level ខ្ពស់ជាងគេសម្រាប់នគរថ្មី “Chang Cheng” JX2-LianHua បានរៀបចំព្រឹត្តិការណ៍ពិសេសមួយ សំរាប់អ្នកកម្សាន្តទាំងអស់គ្នា និងទទួលបានរង្វាន់លើកទឹកចិត្ត សម្រាប់ តួអង្គដែលមាន កម្រិត Level 99 ចំនួន 3នាក់ដំបូងគេ! នៅក្នុងនគរថ្មី “Chang Cheng” នេះ!
ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍:
ព្រឹត្តិការណ៍នេះ និង ចាប់ផ្តើមពី ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៦ នេះតទៅ ។
សម្រាប់តួអង្គដែល មានកំរិត Level 99 និង Max Experience មុនគេណាមួយ និង តម្រូវអោយទៅចុះឈ្មោះនៅឯ NPC: Court Notice Board ដែលមានទីតាំងស្ថិតនៅ BianJing 183 / 171 អោយបានមុនគេ ។

ក្នុងការចុះឈ្មោះនោះ និង មានតារាងបង្ហាញ ឈ្មោះតាមលេខរៀង សម្រាប់ លេខ១ លេខ២ លេខ៣ លេខ៤ ដល់ លេខ១០ ។

រង្វាន់ដែលទទួលបាន
តួអង្គដែលមានកំរិត Level 99 បានចុះឈ្មោះ លេខ១ ទទួលបាន៖
រង្វាន់ 160,000 Coins
តួអង្គដែលមានកំរិត Level 99 បានចុះឈ្មោះ លេខ២ ទទួលបាន៖
រង្វាន់ 120,000 Coins
តួអង្គដែលមានកំរិត Level 99 បានចុះឈ្មោះ លេខ៣ ទទួលបាន៖
រង្វាន់ 60,000 Coins
តួអង្គដែលមានកំរិត Level 99 បានចុះឈ្មោះ លេខ៤ ដល់ លេខ១០ ទទួលបាន៖
រង្វាន់ 20,000 Coins
លក្ខខណ្ឌ និង ចំណាំ៖
- រង្វាន់ដែលបានរៀបរាប់ខាងលើ ស្ថិតលើភាពជាក់ស្ដែងដែលអ្នកកម្សាន្តរូបណាទទួលបានកំរិត Level 99 និង Max Experience មុនគេ ឬ បន្តបន្ទាប់សម្រាប់ លេខរៀង ទី១ ទី២ ទី៣ ទី៤ ដល់ ទី១០ ដែលបានចុះឈ្មោះ និង មានបញ្ជីឈ្មោះ នៅ NPC Court Notice Board តាមភាពជាក់ស្ដែងតែប៉ុណ្ណោះ ។
- ការបញ្ចាក់ សម្រាប់រង្វាន់ Coins និងត្រូវបាន ផ្ទេរចូលទៅកាន់គណនីដែលជាប់ចំណាត់ថ្នាក់ ដោយស្វ័យប្រវត្តិ ។
- ព្រឹត្តិការណ៍នេះ មិនកំណត់តាម តារាង TOP 10 Ranking ទេ គឺតម្រូវអោយតួអង្គមានកំរិត Level 99 និង Max Experience ដំបូងគេទៅចុះឈ្មោះ ដើម្បីបង្ហាញនៅ NPC Court Notice Board ជាសាធារណះតាមលេខរៀងតែប៉ុណ្ណោះ។
- នៅពេលដែល តួអង្គណាមួយបានធ្វើការចុះឈ្មោះ និង មាន ការប្រកាសនៅក្នុង System និង ផ្ទាំងអក្សររត់ ព័ត៌មានសកល(Global News Announce) ។
- លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត ។
- JX2-LianHua សូមរក្សាសិទ្ធកែប្រែ រាល់កំណែ ឬ ការផ្លាស់ប្ដូរខាងលើក្នុងករណីចាំបាច់ ដោយមិនបានជម្រាបជូនអ្នកកម្សាន្តជាមុន ក្នុងករណីពិសេសណាមួយ ។